ផ្សារទំនើបមួយក្នុងក្រុងដែលរចនាបថតាមបែបហុងកុងនោះគឺ”Fun Mall TK”ផ្សារនេះមានកោតសរសើរទៅលើរចនាបថតុបតែងលម្អហាក់នាំយើងទៅកាន់ទិដ្ឋភាពនៃទីក្រុងហុងកុងកំឡុងទសវត្សត៍ទី80គ្រប់ជ្រុងមានលេចដោយផ្ទាំងរូបភាពសុទ្ធតែទាក់ទាញដែលមាននៅទីនេះ ពីមួយជាន់ទៅមួយជាន់បែងចែកគ្នា ទៅតាមឈ្មោះសម្គាល់ងាយស្រួលចំណាំ។
ការឌីហ្សាញជណ្តើរបត់បែនភ្ជាប់ដោយគ្រប់ជាន់ លំហធំទូលាយ ងាយស្រួលក្នងការធ្វើដំណើរ និង រំលេចឡើងនូវពណ៌ចំរុះដែលធ្វើឲ្យមានភាពទាក់ទាញកាន់តែខ្លាំងឡើង
“ Fun Mall TK” ផ្តុំដោយកន្លែងថតរូបជាច្រើនស្អាតគ្រប់ប្លង់ សំខាន់មានកន្លែងលក់របស់ឆ្ងាញ់ជាច្រើនតម្លៃសមរម្យទៀត ហើយក៏មានហាងលក់សម្លៀកបំពាក់សម្រាប់យុវវ័យផងដែរ ចាំកាលនាំមិត្តៗនឹងមនុស្សជាទីស្រឡាញ់មកកំសាន្តបានណា
Fun Mall TK ដេគ័រឡើងបែបហុងកុងឆ្នាំ 1997 ដែលហាងនីមួយៗដាក់ប៉ាយជាអក្សរចិន ធ្វើឲ្យការថតរូបរបស់អ្នកហាក់បីដូចជានៅហុងកុងចឹង !
Comments