ព្រះបរមរាជវាំងនៃព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅកណ្ដាលរាជធានីភ្នំពេញក្បែរចំណុចប្រសព្វនៃទន្លេចតុមុខ។ ព្រះបរមរាជវាំងបានបើកអោយភ្ញៀវទេសចរណ៍ចូលទៅទស្សនាដើម្បីទទួលបានចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្រ្ឌប្រទេសកម្ពុជាតាមរយះខ្សែរាជវង្ស រចនាបថ ស្ថាបត្យកម្មខ្មែរ ប្រពៃណីព្រះមហាក្សត្រ សិល្បះ និង សាសនា។ ព្រះបរមរាជវាំងបានសាងសង់ឡើងក្នុងឆ្នាំ 1866-1870 ដោយក្បាច់រចនាយកគំរូតាមរចនាបទបាយ័ន ប្រក់ក្បឿងពណ៍មាស និង មានប្រាង្គកណ្ដាលសារពីសូត្រ កំពូលស្រួចបាញ់ទៅលើដែលជានិមិត្តរូបនៃការរីកចម្រើនមិនចេះចប់។
ទីតាំងព្រះបរមរាជវាំង
នៅពេលដែលយើងចូលទៅក្នុងវាំងមានប្រសាទជាច្រើនដែលបានកសាងឡើងដើម្បីគោរពបូជា និងមានឩបករណ៍មានជាច្រើនដែលមានតម្លៃ និង ផ្ដល់នូវចំណេះដឹងដល់យើង។
 |
| ព្រះវិហារព្រះកែវមរកត មានតាំងនូវរូបបដិមារជាច្រើនអង្គ ក្នុងនោះមានព្រះពុទ្ធបដិមារមួយអង្គធ្វើពីត្បូងកែវដែលមានពណ៍ដូចមរកត និង មានឩបករណ៍ជាច្រើនសម្រាប់ធ្វើពិធីនានា។ |
 |
| ប្រសាទទេវាវិនិច្ឆ័យ |
ក្នុងការចូលទស្សនាព្រះបរមរាជវាំងនេះដែរ មានតម្លៃ ១០០០រៀល/១នាក់ សម្រាប់ភ្ញៀវជាតិ ហើយសម្រាប់ភ្ញ់ៀវអន្តរជាតិមានតម្លៃ ៤០០០០រៀល/១នាក់។
Comments