សារមន្ទីរ គឺជាកន្លែងមួយសម្រាប់ដាក់តម្កល់ និងរក្សានូវសម្បត្តិវប្បធម៌ អរិយធម៌ បេតិកភណ្ឌជាតិ ក៏ដូចជា ឯកសារប្រវត្តិសាស្រ្តសំខាន់ៗជាច្រើនសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សាស្រាវជ្រាវ និងស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួន។
ប្រសិនបើយើងទំនេរពីកាសិក្សា ការងារយើងអាចទៅទស្សនាបានដើម្បីឲ្យយើងបានស្គាល់នឹងបានឃើញពីប្រវត្តិសាស្ត្ររបស់ជាតិខ្លួនហើយងាយស្រួលដល់ការសិក្សាផងដែរ ព្រោះនៅក្នុងសារមន្ទីរនោះមានដូចជារូបសំណាក់ សិលាចារឹក និងភស្តុតាងប្រវត្តិសាស្រ្តកម្ពុជាផ្សេងៗទៀតប្រមាណ ១ម៉ឺន ៤ពាន់ តាំងតម្កល់នៅទីនោះ។
សារមន្ទីរដ៏ចំណាស់មួយនេះ មានទីតាំងស្ថិតនៅក្បែរព្រះបរមរាជវាំង បើកទទួលភ្ញៀវជាតិ និងអន្តរជាតិជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ ចំពោះតម្លៃសំបុត្រសម្រាប់ភ្ញៀវជាតិចូលទស្សនា គឺម្នាក់ត្រឹមតែ ៥,០០០៛ ប៉ុណ្ណោះ រីឯ ភ្ញៀវបរទេសវិញ ម្នាក់ ២០,០០០៛។ ក្នុងនោះ ក៏មានផ្តល់នូវសេវាមគ្គុទេសក៍ដល់ភ្ញៀវទេសចរមាន៤ភាសា គឺ ភាសាខ្មែរ អង់គ្លេស ជប៉ុន និងបារាំងផងដែរ។
Comments