សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងឬគុកទួលស្លែង

 


        សារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ទួលស្លែង គឺជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍អតីតកាលដែលកើតឡើងក្នុង  “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុង របបកម្ពុជាប្រជាធិបតេយ្យ (សម័យ ខ្មែរ ក្រហម) ។ សារមន្ទីរគុកទួលស្លែងគឺជាសារមន្ទីមួយនៅទីក្រុងភ្នំពេញដែលជាការចងចាំពីអំពើប្រល័យពូជសាសន៍នៃកម្ពុជា មន្ទីរស-២១ជាកន្លែងឃុំឃាំងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃបំផុត​ទៅលើប្រជាជនខ្មែរ។



         នៅក្នុងសារមន្ទីរនេះមានការបង្ហាញវត្ថុតាងដែលមាននៅសារមន្ទីរស-២១ ដូចជារូបថតហ្វីល សំណុំឯកសារ សេចក្តីសារភាពរបស់ជនរងគ្រោះ សម្ភារៈធ្វើទារុណកម្ម ខ្នោះ កងជើង និងសាកសពជនរងគ្រោះ១៤នាក់(ក្នុងនោះមានស្ត្រី១នាក់)ដែលបានតាំងសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិទស្សនាយល់បន្ថែម។



        សារមន្ទីរនេះ បានរក្សាទុក និង បង្ហាញភស្ដុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្ដិសាស្រ្ដកម្ពុជា ដើម្បីឲ្យសាធារណជនបានសិក្សា ស្វែងយល់ក្នុងបំណងជម្រុញ និង លើកទឹកចិត្តឲ្យពួកគេបានដឹងពីភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

          សារមន្ទីរដ៏សោកសៅមួយនេះមានទីតាំងស្ថិតនៅរាជធានីភ្នុំពេញនិងមានចម្ងាយពីវត្តភ្នំ ៤គីឡូម៉ែត្រ។ភ្ញៀវជាតិ និង​អរន្តជាតិអាចចូលទស្សនាជារៀងរាល់ថ្ងៃបានចាប់ពីម៉ោង ៨ព្រឹក  ដល់ ៥រសៀល។

តម្លៃសំបុត្រ

      សម្រាប់ជនជាតិខ្មែរ   មិនគិតតម្លៃសំបុត្រឡើយ

    សម្រាប់ជនជាតិបរទេស (អាយុពី ១០ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ) ៣ដុល្លារ (អាយុពី ១៨ឆ្នាំឡើង) ៥ដុល្លារ សំបុត្រចូលទស្សនាមានលក់ តែនៅបព្ជារលក់សំបុត្រក្នុងសារមន្ទីរតែប៉ុណ្ណោះ ហើយក៏មានសេវាកម្ម គ មគ្គុទេស៣ភាសាផងដែរគឺភាសាខ្មែរ បារាំង និងអង់គ្លេស ក្នុងតម្លៃ ៤០០០រៀល។


Comments